តារាក្នុងស្រុក July 3, 2019 mesa kn
បាត់មុខមួយរយៈធំ! សុន ស្រីពេជ្រ ត្រលប់មកវិញបកស្រាយបទ “បុរីជូឡុង” បានយ៉ាងពីរោះ លន្លង់លន្លោចណាស់

សុន ស្រីពេជ្រ តារាចម្រៀងស្រីដែលមានទឹកដមសំនៀងពីរោះ ជាពិសេសគឺការបកស្រាយចម្រៀងបទបែបប្រពៃណី និងបទមរតកដើម។ តារាស្រីដែលធ្លាប់មានប្រជាប្រិយភាពខ្ពស់រូបនេះហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈជាខ្លាំង ក្រោយលេចរឿងអាស្រូវមានទម្ងន់មុនរៀបការ តែខាងសាមីខ្លួនធ្លាប់បាន Lives វីដេអូច្រានចោលថាពុំមែនជាការពិត។

យ៉ាងណាមិញក្រោយបាត់មុខអស់មួយរយៈធំ ធ្វើឲ្យមហាជននឹករលឹកជាខ្លាំង សុន ស្រីពេជ្រ បានត្រលប់មកបកស្រាយចម្រៀងឡើងវិញក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ជាមួយបទ “បុរីជូឡុង” យ៉ាងពីរោះ លន្លង់លន្លោចរណ្តំចិត្តតែម្តង។ សង្កេតឃើញថាក្រោយបាត់មុខមួយរយៈ សុន ស្រីពេជ្រ ហាក់ប្រែប្រួលប្លែកចំពោះរូបរាង ដោយនាងហាក់មានសាច់មានឈាមជាងមុន ដោយឡែកសម្លេងនៅតែពីរោះដូចដើម។ តោះស្តាប់ និងទស្សនាទាំងអស់គ្នាដើម្បីជ្រាបច្បាស់៖