PR July 3, 2019 mesa kn
      រឿង កូនពស់កេងកង ផ្ទុះការគាំទ្រខ្លាំងក្លាយជារឿងភាគខ្មែរដែលទទួលបានការទស្សនា ច្រើនបំផុតមិនធ្លាប់មាន

      រឿងភាគបុរាណខ្មែរ កូនពស់កេងកង ដែលកំពុងតែចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងជន់ជោរដូចទឹកបាក់ ទំនប់ដែលធ្វើឲ្យរឿង កូនពស់កេងកង ក្លាយជារឿងភាគខ្មែរដែលមានចំនួនអ្នកទស្សនាតាមបណ្តាញ សង្គមហ្វេសប៊ុកច្រើនបំផុតមិនធ្លាប់មាន។

      ជាក់ស្តែងមួយរយៈក្រោយនេះរាល់វីដេអូពិសេសៗរបស់រឿង កូនពស់កេងកង ទទួលបានការទស្សនា លឿនដូចព្យុះគឺមានចំនួនដល់ទៅរាប់រយពាន់ត្រឹមពីរបីម៉ោងក្រោយការបង្ហោះប៉ុណ្ណោះ។ មិនត្រឹមតែ ប៉ុណ្ណឹង វីដេអូពិសេសៗរបស់រឿង កូនពស់កេងកង ទទួលបានចំនួនទស្សនាច្រើនជាងមួយលានដង ជាច្រើនវីដេអូផងដែរ។

      អ្វីដែលកាន់តែអស្ចារ្យនោះគឺរឿង កូនពស់កេងកង ក្លាយជារឿងភាគខ្មែរដំបូងគេបង្អស់ដែលមានអ្នក ទស្សនាការ Live តាមហ្វេសប៊ុកច្រើនបំផុតដល់ទៅ 10.3 K ឯណោះ។ គួរបញ្ជាក់ផងដែរថានេះ គឺជា ចំនួនទស្សនាការ Live តាមហ្វេសប៊ុកច្រើនបំផុតសម្រាប់រឿងភាគខ្មែរបន្ទាប់ពីរឿង ផ្កាថ្ម ដែលមានអ្នក ទស្សនាច្រើនបំផុតត្រឹម 10K ប៉ុណ្ណោះ។ ទាំងនេះគឺបង្ហាញពីសញ្ញាវិជ្ជមាននូវភាពជោគជ័យសម្រាប់ រឿងភាគខ្មែរដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីបណ្តាទស្សនិកជនក្នុងស្រុកក៏ដូចជាក្រៅប្រទេសផងដែរ។

      គួរបញ្ជាក់ផងដែរថានេះគឺជាខ្សែភាពយន្តភាគទី៤ហើយរបស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលទទួល បានការគាំទ្រយ៉ាងខ្លាំងជាបន្តបន្ទាប់។ មានមិតិជាច្រើន បាននិយាយនៅលើបណ្តាញសង្គមដោយសុំ ឲ្យហង្សមាសបន្តផលិតរឿងភាគខ្មែរដែលមានគុណភាពដូចនេះឲ្យបានច្រើនបន្តបន្ទាប់ទៀត ព្រោះគេ សង្តេតឃើញថាមានតែហង្សមាសទេដែលផលិតរឿងភាគខ្មែរបានល្អមិនចាញ់ប្រទេសជិតខាងឡើយ៕